អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានប្រាប់កូនក្រុមរបស់លោកថាវាជារឿងមួយដែលពិបាកទទួលយក ដែលក្រុមរបស់ខ្លួនមិនអាចរកគ្រាប់បាល់បានទល់នឹង Atletico Madrid បន្ទាប់ពី---មានឱកាសជាច្រើនលើកក្នុងការប្រកួតមិត្តភាពនៅន័រវេស។
ក្រុមបិសាចក្រហម ហាក់មានប្រៀបលើគូប្រកួតរបស់ពួកគេ ក្នុងជំនួបទល់នឹងក្រុមមកពីលីគកំពូលអេស្ប៉ាញ ប៉ុន្ដែបានបរាជ័យក្រោយខ្សែប្រយុទ្ធវ័យ ២២ឆ្នាំ Joao Felix ស៊ុតបញ្ចូលទីនៅចុងតង់ទី២។
លោក Ten Hag បាននិយាយថា ៖ "ពួកយើងបានបង្កើតឱកាសច្រើន ក្នុងការរកគ្រាប់បាល់តែពួកយើងមិនអាចធ្វើបាន ។ ពួកគេមានឱកាសតិចជាងយើង តែគេមានសំណាងក្នុងការរកគ្រាប់បាល់។ វាគឹជារឿងមួយដែលធ្វើអោយខ្ញុំមិនសប្បាយចិត្តសោះ ខ្ញុំបានប្រាប់ទៅកូនក្រុមខ្ញុំអោយពួកគេពង្រឹងតំបន់ប្រយុទ្ធអោយឡើងវិញ "៕
ប្រភព ៖ Sky Sport