ខ្សែការពារសញ្ជាតិអង់គ្លេស Kyle Walker របស់មេឃខៀវ Manchester City និងត្រូវអវត្តមាន ២ប្រកួតទៀតក្នុងពានរង្វាន់ UEFA Champions League បន្ទាប់ពីក្លិបរបស់គេបានតវ៉ាមិនជោគជ័យ ចំពោះចំនួនប្រកួតដែលត្រូវបានពិន័យ---។
គួរបញ្ជាក់ថាខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ទទួលបានកាតក្រហមភ្លាមៗ ដោយសារបានទាត់ខ្សែប្រយុទ្ធ Andre Silva ក្នុងការប្រកួតដែល Manchester City ទទួលបរាជ័យក្រោមថ្វីជើង RB Leipzig កាលពីខែធ្នូកន្លងទៅ។
សហព័ន្ធបាល់ទាត់ UEFA បានចាត់ទុកថាបង្កកំហុសដ៏ធំ ដែលត្រូវរងពិន័យរហូតដល់៣ប្រកួត ជាងការទទួលរងពិន័យតែមួយប្រកួត បន្ទាប់ពីបណ្ដេញពីទីលាន។
គួរបញ្ជាក់ថា ខ្សែការពារវ័យ៣១ឆ្នាំរូបនេះបានអវត្តមានការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ Champions League ក្នុងជំនួបជាមួយ Sporting Lisbon ដោយ Mancity បានយកឈ្នះដោយលទ្ធផល ៥-០ ។ រូបគេនិងខកខានក្នុងការប្រកួតជើងទី២វគ្គ១៦ក្រុម ហើយនឹងការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយ ប្រសិនបើមេឃខៀវ Manchester City ឡើងទៅវគ្គបន្ទាប់៕
ប្រភព : BBC Sports